មហាក្សត្ររាជវង្សចក្រី នាយករដ្ឋមន្ត្រី និង ព្រឹត្តិ​ការណ៍រដ្ឋប្រហារ នៃប្រទេសសៀម

Standard
THAILAND GOVERNMENT KING BHUMIBOL

នាយករដ្ឋមន្ត្រីទី២៧ អភិសិទ្ធិ៍ វេជ្ជាជីវៈ (ឆ្វេង) ព្រះចៅរាមាទី៩ ភូមិពល អតុល្យតេជ (ស្ដាំ) និង ទង់ដែង ឆ្កែសំណព្វព្រះទ័យព្រះអង្គ។

ប្រជុំ នាមមហាក្សត្ររាជវង្សចក្រី, ឈ្មោះនាយករដ្ឋមន្ត្រី, និង ព្រឹត្តិ​ការណ៍រដ្ឋប្រហារ នៃប្រទេសសៀម៖

ស្ដេចរាមាទាំង១០អង្គ នៃរាជវង្សចក្រី៖
– រាមាទី១៖ ព្រះពុទ្ធយ៉តហ្វាចុឡាលោក (សោយរាជ្យ ១៧៨២-១៨០៩)
– រាមាទី២៖ ព្រះពុទ្ធលើសហ្លានភាល័យ (សោយរាជ្យ ១៨០៩-១៨២៤)
– រាមាទី៣៖ ព្រះន័ងក្លៅចៅយូហួ (សោយរាជ្យ ១៨២៤-១៨៥១)
– រាមាទី៤៖ ព្រះបាទសម្ដេច ព្រះបរមេន្ទ្រមហាមង្កុដ ព្រះចមក្លៅចៅយូហួ (សោយរាជ្យ ១៨៥១-១៨៦៨)
– រាមាទី៥៖ ព្រះបាទសម្ដេច ព្រះបរមិន្ទ្រមហាចុឡាលង្ករណ៍ ព្រះចុលចមក្លៅចៅយូហួ (សោយរាជ្យ ១៨៦៨-១៩១០)
– រាមាទី៦៖ ព្រះបាទសម្ដេច ព្រះបរមេន្ទ្រមហាវជិរាវុធ។ ព្រះមង្កុដក្លៅចៅយូហួ (សោយរាជ្យ ១៩១០-១៩២៥)
– រាមាទី៧៖ ព្រះបកក្លៅចៅយូហួ (ប្រជាធិបក) (សោយរាជ្យ ១៩២៥-១៩៣៥)
– រាមាទី៨៖ ព្រះបាទសម្ដេច ព្រះបរមេន្ទ្រមហាអានន្ទមហិតល។ ព្រះអដ្ឋមរាជាធិបតិន្ទ្រ (សោយរាជ្យ ១៩៣៥-១៩៤៦)
– រាមាទី៩៖ ព្រះបាទសម្ដេច ព្រះបរមិន្ទ្រមហា ភូមិពល អតុល្យតេជ (សោយរាជ្យ ១៩៤៦-២០១៦)
– រាមាទី១០៖ មហា វជិរាលង្ករណ បតិន្ទ្រទេព្យវរាង្កូរ (សោយរាជ្យ ២០១៦)


នាយករដ្ឋមន្ត្រី ទាំង២៩រូប នៃរដ្ឋបាលសៀម៖
១. ពញា មនោបករណ៍នីតិធាតា (១៩៣២-១៩៣៣)
២. ពញា ពហល ពលព្យុហសេនា (១៩៣៣-១៩៣៨)
៣. ប្លែក ពិបូលសង្គ្រាម (១៩៣៨-១៩៤៤, ១៩៤៨-១៩៥៧)
៤. គួង អភ័យវង្ស (១៩៤៤-១៩៤៥, ១៩៤៦, ១៩៤៧-១៩៤៨)
៥. ទ្វី បុណ្យកេតុ (១៩៤៥)
៦. សេនីយ៍ ប្រាមោជ (១៩៤៥-១៩៤៦, ១៩៧៥, ១៩៧៦)
៧. ប្រីតី ព្នំយង្គ (១៩៤៦)
៨. ថ្វល្យ ទំរង់នាវាស្វស្ដិ៍ (១៩៤៦-១៩៤៧)
៩. ពចន៍ សារសិន (១៩៥៧)
១០. ថ្នម កិត្តិខ្ចរ (១៩៥៨, ១៩៦៣-១៩៧៣)
១១. សឫស្ដិ៍ ធនរជត៍ (១៩៥៨-១៩៦៣)
១២. សញ្ញា ធម៌សក្ដិ៍ (១៩៧៣-១៩៧៥)
១៣. គឹកឫទ្ធិ៍ ប្រាមោជ (១៩៧៥-១៩៧៦)
១៤. ធានិន្ទ្រ ក្រ័យវិជៀរ (១៩៧៦-១៩៧៧)
១៥. ក្រៀងសក្ដិ៍ ជមនន្ទ (១៩៧៧-១៩៨០)
១៦. ប្រេម តិណសូលានន្ទ (១៩៨០-១៩៨៨)
១៧. ជាតិជាយ ជុណ្ហវ័ណ (១៩៨៨-១៩៩១)
១៨. អានន្ទ បន្យារជុន (១៩៩១-១៩៩២, ១៩៩២)
១៩. សុចិន្ដា គ្រាប្រយូរ (១៩៩២)
២០. ជួន ហ្លីកភ័យ (១៩៩២-១៩៩៥, ១៩៩៧-២០០១)
២១. បហ៌ារ សិល្បអាជា (១៩៩៥-១៩៩៦)
២២. ជវលិត យងចៃយុទ្ធ (១៩៩៦-១៩៩៧)
២៣. ទក្សិណ ជិនវ័ត្រ (២០០១-២០០៦)
(គ.ម.ជ). សន្ធិ បុណ្យរ័តក្លិន (២០០៦)
២៤. សុរយុទ្ធ ចុលានន្ទ (២០០៦-២០០៨)
២៥. ស្ម័គ្រ សុន្ទរវេជ (២០០៨)
២៦. សមជាយ វង្សស្វស្តិ៍ (២០០៨)
(ស្ដីទី). ជវរ័តន៍ ជាញវីរកុល (២០០៨)
២៧. អភិសិទ្ធិ៍ វេជ្ជាជីវៈ (២០០៨-២០១១)
២៨. យិងលក្សណ៍ ជិនវ័ត្រ (២០១១-២០១៤)
(ស្ដីទី). និវឌ្ឍន៍ទំរង់ បុណ្យទ្រង់ពៃសាល (២០១៤)
២៩. ប្រយុទ្ធ ច័ន្ទ្រឱជា (២០១៤-បច្ចុប្បន្ន)


ព្រឹត្តិ​ការណ៍រដ្ឋប្រហារ ទាំង២១លើក (រដ្ឋប្រហារខ្លួនឯង ២លើក) នៅស្រុកសៀម៖
១. ឆ្នាំ១៩១២៖ រដ្ឋប្រហារផ្ដួលរំលំ របបរាជានិយមផ្ដាច់ការ រជ្ជកាលស្ដេចវជិរាវុធ (រាមាទី៦) បរាជ័យ។ ទាហានបះបោរទាំងឡាយ ត្រូវបានសម្រាល និង លើកលែង ពីទោសប្រហារជីវិត។
២. ថ្ងៃទី ២៤ មិថុនា ១៩៣២៖ គណបក្ស “គណៈរាស្ដ្រ” បានធ្វើបដិវត្តន៍ មិនបង្ហូរឈាមមួយ រំលាយរបបរាជានិយមផ្ដាច់ការ រជ្ជកាលស្ដេចប្រជាធិបក (រាមាទី៧) ប្ដូរទៅជា រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។
៣. ថ្ងៃទី២០ មិថុនា ១៩៣៣៖ ពញា ពហល ពលព្យុហសេនា ធ្វើរដ្ឋប្រហាររំលំ ពញា មនោបករណ៍នីតិធាតា។
៤. ថ្ងៃទី១១-២៣ តុលា ១៩៣៣៖ ក្រុមរាជានិយម ដឹកនាំដោយ ព្រះអង្គម្ចាស់ បវរតេជ ធ្វើរដ្ឋប្រហារ ដើម្បីប្រឆាំងនឹង រដ្ឋប្រហារខែមិថុនា តែត្រូវបានបង្ក្រាប ដោយរដ្ឋបាលសៀម។
៥. ថ្ងៃទី២៣ សីហា ១៩៣៥៖ រដ្ឋប្រហារ “នាយសិប”។
៦. ថ្ងៃទី២៩ មករា ១៩៣៩៖ រដ្ឋប្រហារ “ទ្រង់សុរតេជ” ធ្វើឡើងដោយ ហ្លួងពិបូលសង្គ្រាម ដើម្បីកម្ទេច រាល់ដៃគូប្រកួតនយោបាយ។
៧. ថ្ងៃទី៧ វិច្ឆិកា ១៩៤៧៖ ផិន ជុណ្ហវ័ណ ផ្ដួលរំលំ ថ្វល្យ ទំរង់នាវាស្វស្ដិ៍។
៨. ឆ្នាំ១៩៤៩៖ ប្រីតី ព្នំយង្គ ដឹកនាំអ្នកគាំទ្រ ចូលកាន់កាប់ដល់រាជវាំង តែរដ្ឋប្រហារនេះបរាជ័យ។
៩. ថ្ងៃទី២៩ មិថុនា ១៩៥១៖ ក្រុមទាហាននាវឹក ដែលគាំទ្រ ប្រីតី ព្នំយង្គ មានបំណងធ្វើរដ្ឋប្រហារ ពេលដែលចាប់ខ្លួន ប្លែក ពិបូលសង្គ្រាម តែរដ្ឋប្រហារបរាជ័យ។
១០. ថ្ងៃទី២៩ វិច្ឆិកា ១៩៥១៖ ទាហានយោធា រំលាយរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៤៩ ប្ដូរទៅប្រើ រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៣២ វិញ។
១១. ថ្ងៃទី២១ កញ្ញា ១៩៥៧៖ សឫស្ដិ៍ ធនរជត៍ ផ្ដួលរំលំ ប្លែក ពិបូលសង្គ្រាម។
១២. ថ្ងៃទី២០ តុលា ១៩៥៨៖ សឫស្ដិ៍ ធនរជត៍ ផ្ដួលរំលំ “ខ្លួនឯង”។
១៣. ថ្ងៃទី១៨ វិច្ឆិកា ១៩៧១៖ ថ្នម កិត្តិខ្ចរ ផ្ដួលរំលំ “ខ្លួនឯង”។
១៤. ខែកុម្ភៈ ១៩៧៦៖ រដ្ឋប្រហារបះបោរ ដោយទាហានយោធា ត្រូវបានបង្ក្រាប។
១៥. ថ្ងៃទី៦ តុលា ១៩៧៦៖ ពលរឿឯក “ស្ងាត់ ជលយូ” ផ្ដួលរំលំ “សេនីយ៍ ប្រាមោជ”។
១៦. ថ្ងៃទី២០ តុលា ១៩៧៧៖ ក្រៀងសក្ដិ៍ ជមនន្ទ ផ្ដួលរំលំ ធានិន្ទ្រ ក្រ័យវិជៀរ។
១៧. ឆ្នាំ១៩៨១៖ រដ្ឋប្រហារដោយ មេបញ្ជាការយោធា ត្រូវបរាជ័យ ពេលដែល កងទ័ពស្មោះនឹងរដ្ឋាភិបាល បានបញ្ឈប់ចលនាបះបោរ។ ក្រុមដែលរៀបគម្រោងរដ្ឋប្រហារ ត្រូវបានបណ្ដេញចេញ ពីកងទ័ព។
១៨. ឆ្នាំ១៩៨៥៖ រដ្ឋប្រហារដោយ ពលឯក “មនូញ រូបខ្ចរ” ត្រូវបានបរាជ័យ ហើយមន្ត្រីជាន់ខ្ពស់ ច្រើនរូប ត្រូវបានចាប់ខ្លួន។
១៩. ថ្ងៃទី២៤ កុម្ភៈ ១៩៩១៖ សុន្ទរ គង្សម្ពង្ស ផ្ដួលរំលំ ជាតិជាយ ជុណ្ហវ័ណ។
២០. ថ្ងៃទី១៩ កញ្ញា ២០០៦៖ សន្ធិ បុណ្យរ័តក្លិន ផ្ដួលរំលំ ទក្សិណ ជិនវ័ត្រ។
២១. ថ្ងៃទី២២ ឧសភា ២០១៤៖ ប្រយុទ្ធ ច័ន្ទ្រឱជា ផ្ដួលរំលំ និវឌ្ឍន៍ទំរង់ បុណ្យទ្រង់ពៃសាល៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s