មេរៀនជីវិតដ៏សំខាន់ នៃច្បាប់រក្សាថាមពល

blind-leap-of-faith-900
Standard

«បើអ្នករំពឹងទុក រឹតតែខ្ពស់ ពេលដែលធ្លាក់ អ្នកនឹងឈឺចាប់ រឹតតែខ្លាំង»

ក្នុងរូបវិទ្យា ច្បាប់រក្សាថាមពល (law of conservation of energy) បានចែងថា៖

«ថាមពលប៉ូតង់ស្យែល + ថាមពលស៊ីនេទិច = ថេរ»

ថាមពលប៉ូតង់ស្យែល = ម៉ាស × សម្ទុះទំនាញដី × កម្ពស់
ថាមពលស៊ីនេទិច = ½ × ម៉ាស × (ល្បឿន)²

នៅពេលដែលអ្នក លោតផ្លោះឧបសគ្គមួយ ហើយបែរជាបរាជ័យ អ្នកនឹងធ្លាក់ពីទីខ្ពស់ មកទីទាប ពេលនោះ ថាមពលប៉ូតង់ស្យែល និង កម្ពស់របស់អ្នក ថយចុះ ពីតម្លៃអតិបរមា មកដល់សូន្យ រីឯ ថាមពលស៊ីនេទិច និង ល្បឿនរបស់អ្នក កើនឡើង ពីសូន្យ រហូតដល់ តម្លៃអតិបរមា។ បើអ្នកលោតពី កន្លែងរឹតតែខ្ពស់ ពេលអ្នកធ្លាក់ដល់ដី អ្នកនឹងឈឺរឹតតែខ្លាំង។

កម្ពស់នោះ តំណាងឲ្យ កម្រិតនៃការរំពឹងទុក របស់អ្នក។ ល្បឿនធ្លាក់មកដល់ដី កាន់តែធំ អ្នកនឹងកាន់តែឈឺ។ បញ្ហាជីវិត មានតម្លៃសម្ទុះទំនាញដី ផ្សេងៗគ្នា ដែលបញ្ហាខ្លះ នឹងធ្វើឲ្យ អ្នកឈឺចាប់តិច បញ្ហាខ្លះទៀត អាចនឹងឈឺចាប់ ពេញមួយជីវិត។

ប៉ុន្មានឆ្នាំមកនេះ ខ្ញុំតែងតែប្រាប់ ដល់សិស្សប្អូន និង មិត្តភក្ដិទាំងឡាយថា ការដាក់ខ្លួនឲ្យទាប ជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះ។ ពេលដែលអ្នករំពឹងថា នឹងបរាជ័យ បើអ្នកបរាជ័យមែន អ្នកបានត្រៀមខ្លួន ទទួលភាពបរាជ័យនេះ រួចជាស្រេច តែបើបែរជា អ្នកជោគជ័យវិញ អ្នកនឹងពេញចិត្ត នូវលទ្ធផលនេះ។ សរុបមក អ្នកគ្មានអ្វី ដែលត្រូវបាត់បង់ គឺមានតែចំណេញថែម។

ដោយឡែក បើអ្នកឈរលើកម្រិត រំពឹងទុក កាន់តែខ្ពស់ ចង់បានដាច់ខាត នូវជោគជ័យធំ ពេលដែលអ្នក បែរជាលោតឆ្លង ឧបសគ្គនោះមិនផុត ហើយធ្លាក់ដល់ដី ល្បឿនដែលទង្គិចនឹងដី នឹងកាន់តែធំដែរ ដែលពេលខ្លះ អាចធ្វើឲ្យប៉ះពាល់ រហូតដល់ថ្នាក់ អ្នកក្រោកឈរសារជាថ្មី សឹងតែលែងរួច។ ដូច្នេះ ចំពោះរាល់បញ្ហាជីវិត អ្នកគួរតែកំណត់នូវ កម្រិតនៃការរំពឹងទុក របស់អ្នក ត្រឹមកម្រិតទាប សមល្មមមួយ ដែលអាចឲ្យអ្នក លោតឆ្លងផុតផង ហើយបើទោះជា ធ្លាក់មកដល់ដីវិញ ក៏អ្នកនៅតែអាច ឈរដោយជើងពីរ រួចដើរទៅមុខ បន្តទៀតបានផង។

តើអ្នកមានចាប់អារម្មណ៍ទេថា មានរបស់ម៉្យាង ដែលនៅឋិតថេរជានិច្ច មុនពេលលោត និង ក្រោយពេលធ្លាក់ដល់ដី? តាមសមីការខាងលើ គឺ ម៉ាសនៅតែថេរជានិច្ចម៉ាស តំណាងឲ្យ ខ្លួនអ្នកផ្ទាល់។ ម៉ាសរបស់អ្នក កំណត់ថា អ្នកជានរណា ហើយមានតម្លៃអ្វីខ្លះ ក្នុងសង្គម។ ការដែលម៉ាស ឋិតនៅថេរជានិច្ច បញ្ជាក់ឲ្យឃើញថា ទោះធ្លាក់មក អ្នកឈឺចាប់ ឬ មិនឈឺចាប់ ទោះអ្នកជោគជ័យ ឬ បរាជ័យ អ្នកនឹងនៅតែជាអ្នក ដោយគ្មានភាពបរាជ័យ ក្នុងបញ្ហាណាមួយ អាចផ្លាស់ប្ដូរអ្នក ឬ ធ្វើឲ្យអ្នកបាត់បង់ តម្លៃជាអ្នក នោះឡើយ។

សរុបយ៉ាងខ្លី រាល់បញ្ហានៃជីវិត អ្នកគួរកំណត់នូវ ការរំពឹងទុក របស់អ្នក ត្រឹមកម្រិតដ៏ទាប សមល្មមមួយ ហើយត្រូវចងចាំថា ទោះជោគជ័យ ឬ បរាជ័យ អ្នកនឹងនៅតែជាអ្នក

~ សុខុន រេនី

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s