សាកលវិទ្យាល័យ RULE ប្រកាស​កម្មវិធី Exchange Program សិង្ហបុរី ១ឆមាស

Standard

ជារៀងរាល់ឆ្នាំ មូលនិធិ Temasek Foundation តែងតែផ្ដល់ អាហារូបករណ៍១ឆមាស ដើម្បីឲ្យនិស្សិត នៅប្រទេសផ្សេងៗគ្នា ក្នុងតំបន់អាស៊ី បានចូលរួមកម្មវិធី ផ្លាស់ប្ដូរការសិក្សា (TF LEaRN Exchange Program) នៅសាកលវិទ្យាល័យធំៗ ក្នុងប្រទេសសិង្ហបុរី ដូចជា National University of Singapore (NUS / world ranking: ១២) និង Nanyang Technological University (NTU / world ranking: ១៣)។

ដូចគ្នាដែរ សាកលវិទ្យាល័យពីរ នៅកម្ពុជា គឺ សាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) និង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) តែងតែជ្រើសរើស បញ្ជូននិស្សិត ដើម្បីចូលរួមកម្មវិធីនេះ ជារៀងរាល់ឆ្នាំ។ TF LEaRN ត្រូវបានចាត់ទុកជា កម្មវិធីផ្លាស់ប្ដូរការសិក្សា ដ៏ល្បីមួយ ដែលផ្ដល់ដល់និស្សិត នូវបទពិសោធន៍ ការអប់រំ គុណភាពសិង្ហបុរី ថ្នាក់ឧត្តមសិក្សា ការផ្លាស់ប្ដូរវប្បធម៌ ជាពិសេស គឺបណ្ដុះបណ្ដាល ឲ្យក្លាយជា អ្នកដឹកនាំវ័យក្មេង សម្រាប់អនាគត។

ឥឡូវនេះ សាកលវិទ្យាល័យ RULE បានប្រកាស ចាប់ផ្ដើមទទួល ពាក្យប្រឡង ចូលរួមកម្មវិធីនេះ សម្រាប់ឆ្នាំក្រោយ (២០១៦-២០១៧) ដូចខាងក្រោម៖

tf-learn-2017

TF LEaRN ២០១៧ នឹងទទួលនិស្សិត ដើម្បីសិក្សា១ឆមាស នៅសាកលវិទ្យាល័យ NTU (ខ្ញុំកំពុងរៀននៅទីនេះ 😀) ដោយរ៉ាប់រង ថ្លៃសិក្សា និង ចំណាយ គ្រប់បែបយ៉ាង។ ជាទូទៅ ដំណើរការនៃការប្រឡងជ្រើសរើស នៅ RULE រៀងរាល់ឆ្នាំ ប្រព្រឹត្តទៅដោយ៖

  • ជំហានទី១៖ ការប្រឡងសមត្ថភាពភាសាអង់គ្លេស នឹងធ្វើឡើង ដើម្បីជ្រើសរើស បេក្ខជន១០រូប យកទៅសម្ភាស។ លទ្ធផលសម្ភាសន៍ នឹងសម្រេចយក និស្សិត៦រូប ដើម្បីឧទ្ទេសនាម (nominate) ទៅគណៈកម្មការ TF LEaRN។
  • ជំហានទី២៖ សាកលវិទ្យាល័យ (NTU) នឹងទាក់ទង និស្សិតទាំង៦រូប ដែលត្រូវបានឧទ្ទេសនាម ឲ្យបំពេញបែបបទ online។
  • ជំហានទី៣៖ បែបបទនោះ តម្រូវឲ្យមានដូចជា ព្រឹត្តិប័ត្រពិន្ទុ បង្ហាញនូវលទ្ធផល GPA ល្អ, សំណេរពីខ្លួនឯង សង្កត់ធ្ងន់លើ បទពិសោធន៍ ចូលរួមជួយសង្គម, លទ្ធផលប្រឡងសមត្ថភាព ភាសាអង់គ្លេស (TOEFL, IELTS, ឬ វិញ្ញាបនបត្រណាមួយ), និងភ្ជាប់ជាមួយ résumé (CV) សមរម្យមួយ។
  • ជំហានទី៤៖ ក្រោយពីបំពេញបែបបទរួចរាល់ គណៈកម្មការ នឹងចំណាយពេល ប្រហែល១ខែ ដើម្បីធ្វើការវាយតម្លៃ។ ចំនួននិស្សិតជ្រើសរើស មិនកំណត់តាម ប្រទេសនីមួួយៗ នោះទេ គឺអាចជា ០, ១, ឬ ២នាក់ អាស្រ័យលើ ការវាយតម្លៃ និងសម្រេចចិត្ត របស់គណៈកម្មការ។

បើសិនប្អូនៗ ដែលជានិស្សិតនៅRULE មានចំណាប់អារម្មណ៍ សូមរួសរាន់ទៅដាក់ពាក្យ ឲ្យបានមុនថ្ងៃទី ៧ តុលា ម៉ោង ៥ល្ងាច។ សូមបញ្ជាក់ថា សាកលវិទ្យាល័យ RUPP ក៏នឹងបើកចាប់ផ្ដើមជ្រើសរើស នាពេលខាងមុខ ដូចគ្នាដែរ៕

គ្មានបទពិសោធន៍សរសេរ résumé ឲ្យទាក់ទាញ?
ចុចទីនេះ ដើម្បីមើលគម្រូ résumé របស់ខ្ញុំ! 🙂
Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s