Ciprian Manolescu ជើង​ឯក​ Perfect Score ៣​ឆ្នាំ​ជាប់​គ្នា នៃ​ការ​ប្រឡង​IMO

Standard

ciprian manolescu

Ciprian Manolescu កើត​​ថ្ងៃ​ទី​២៤​ ខែ​ធ្នូ ឆ្នាំ​១៩៧៨ ជនជាតិ​រ៉ូម៉ានី សព្វ​ថ្ងៃ​ជា​ គណិតវិទូ សិក្សា​លើ gauge theory, symplectic geometry, និង low-dimensional topology។ កាល​គាត់​នៅ​វិទ្យាល័យ គាត់​បាន​ចូល​រួម ការប្រឡង​គណិតវិទ្យា​អន្តរជាតិ​អូឡាំព្យាដ (International Mathematical Olympiad) ចំនួន​៣​ឆ្នាំ​ជាប់​គ្នា ហើយ​គាត់​ជា​បុគ្គល​តែ​ម្នាក់​គត់ ក្នុង​ប្រវត្តិសាស្ត្រ ដែល​បាន Perfect Score (ពិន្ទុ​ពេញ​គ្រប់​៦​លំហាត់ សរុប​៤២​ពិន្ទុ) ដល់​ទៅ​៣​ដង ហើយ​ជាប់​ឆ្នាំ​គ្នា​ទៀត។ សិស្ស​រ៉ូម៉ានីម្នាក់ ធ្លាប់​និទាន​ពី​ប្រវត្តិ​របស់​គាត់​ ឲ្យ​ខ្ញុំ​ស្ដាប់​ថា កាល​ពី​ Ciprian​ នៅ​ជា​សិស្ស​ថ្នាក់​ទី​៩ (ឆ្នាំ​១៩៩៤) គាត់​បាន​ប្រឡង​ជាប់លេខ​១ ការ​ប្រឡង​ជម្រុះ អូឡាំព្យាដ​ទូទាំង​ប្រទេសរ៉ូម៉ានី ដើម្បី​ទៅ​ប្រឡង IMO អន្តរជាតិ តែ​គាត់​បដិសេធ​ មិន​ទៅ​ ដោយ​ហេតុ​ថា ក្នុង​ការ​ប្រឡង​ជម្រុះ គាត់​ធ្វើ​នៅ​សល់​មួយ​លំហាត់។ គាត់​ចង់​​ទុក​ពេល ឲ្យ​ខ្លួន​ឯង​មួយ​ឆ្នាំទៀត ដើម្បី​វឹក​ហាត់ ឲ្យ​មាន​សមត្ថភាព​ធ្វើ​លំហាត់ បាន​គ្រប់​គ្មាន​សល់។ ការ​ប្ដេជ្ញា​របស់​គាត់ ពិត​ជា​អស្ចារ្យ​មែន ដោយ ៣​ឆ្នាំ​បន្ត​បន្ទាប់ (១៩៩៥, ១៩៩៦, ១៩៩៧) គាត់​ទទួល​បាន​លេខ​១ ក្នុង​ការ​ប្រឡង​ជម្រុះ​ ទូទាំង​ប្រទេសរ៉ូម៉ានី ដោយ​ធ្វើ​បាន​ ពិន្ទុ​ពេញ​គ្រប់​លំហាត់ ទាំង​៣​ឆ្នាំផង​ ហើយ​ក៏ ទទួល​បាន​​ Perfect Score ពិន្ទុ​ពេញ​គ្រប់​លំហាត់ ក្នុង​​ការ​ប្រឡង IMO ខ្នាត​អន្តរជាតិ ទាំង​៣​ឆ្នាំ​នោះ​ដែរ។ គាត់​បាន​ទៅ​រៀន និង​បញ្ចប់​បរិញ្ញា​បត្រ និង​បណ្ឌិត​ នៅ Harvard University ហើយ​សព្វ​ថ្ងៃ​មាន​ងារ​ជា «សាស្ត្រាចារ្យ​មហា​បរិញ្ញា» (Professor) នៅ​ University of California, Los Angeles។ ក្នុង​វិស័យ​គណិតវិទ្យា គាត់​ត្រូវ​បានគេ​ចាត់​ទុក ជា​វីរបុរសគណិតវិទ្យា របស់​​ប្រទេស​រ៉ូម៉ានី ទាំង​មូល៕

អាន​អំពី Ciprian Manolescu លើ​វីគីភីឌា

មើល​លទ្ធផល​របស់​ Ciprain លើ​គេហទំព័រ IMO Official

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s