ប្រឡងលេងលេង ជាប់មែនទែន!

Standard

កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៣​ ខែ​តុលា​ ឆ្នាំ​២០១២ នេះ ខ្ញុំ​នឹង​មិត្តភក្ដិ​ខ្ញុំ បាន​ចុះ​ឈ្មោះ ចូលរួម កម្មវិធី​ដែល​រៀបចំ​ដោយ Education Malaysia ដែល​ជា​កម្មវិធី ចូលរួម​ដោយ​សេរី។ ក្នុង​នោះ​ ក៏​មាន​កម្មវិធី​មួយ គឺ​ការ​ប្រឡង​គណិតវិទ្យា Math Challenge។ នេះ​ជា​ខិត្តបណ្ណ ដែល​គ្រូ​បារាំង​របស់​ខ្ញុំ​ យក​មក​ឲ្យ​ខ្ញុំ (ខ្ញុំ​រៀន​បារាំង នៅ​សាលាភាសាចិន ជីងហ្វា)។

មើល​ទៅ​ដូច​ជា​ទំនង​ដែរ ក៏​ចុះ​ឈ្មោះ​​​ប្រឡង​នៅ​ឯ​សណ្ឋាគារ​ Sunway លេង​ទៅ។

ក្រោយ​មក​ក៏​ជាប់​ដែរ តែ​បាន​ត្រឹម​លេខ​៣។ ប្រឡង​សុទ្ធ​តែ​សួរ​​ពី ខ្នាត​ Inch, Feet, និង Yard។ ខ្ញុំ​ឯ​ណា​ទៅ​ចេះ? បើ​សួរ​ខ្នាត​ខ្មែរ​ទៅ ដឹង​ភ្លាម!

១ យោជន៍ = ៤ ​គាវុត
១ គាវុត = ១០០ សិន
១ សិន = ២០ ព្យាម
១ ព្យាម = ៤ ហត្ថ
១ ហត្ថ = ២​ ចំអាម (ឬ ២ ចំអាម កន្លះ)

លេខ​១​បាន​ទៅ សាលាអន្តរជាតិ Northbridge និង លេខ​២ បាន​ទៅ សាលាអន្តរជាតិ សឹង្ហបុរី (SIS)។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​សប្បាយ​ចិត្ត​ដែរ លេខ​៣​ក៏​យក ព្រោះ​បាន មេដាយ​សំឫទ្ធិមួយ (ពណ៌ក្រហម) វិញ្ញាបនបត្រ​មួយ និង ទឹកប្រាក់ USD 100 ទុក​គ្រាន់​ចាយ​លេង 😀

នេះ​វិញ ជា​រូប​ខ្ញុំ ជាមួយ​នឹង​មិត្ត​​សម្លាញ់​របស់​ខ្ញុំ ពុំ វិច្ឆិកា

6 thoughts on “ប្រឡងលេងលេង ជាប់មែនទែន!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s