សូម​លា​​ទាំង​អាល័យ…

ស្តង់ដា

ខ្ញុំសូមដកខ្លួនចេញពីភូមិWordpress និងវិស័យគណិតវិទ្យា មួយរយៈពេលធំ។

ខ្ញុំមិនសន្យាថានឹងវិលវិញនៅថ្ងៃណាមួយនោះទេ តែសង្ឃឹមថានឹងមិនយូរណាស់ណាទេ។

ខ្ញុំជឿជាក់ថា នេះជាវេលាសម្រាប់ក្មេងៗជំនាន់ក្រោយហើយ ព្រោះពេលវេលារបស់ខ្ញុំកន្លងផុតទៅហើយ។

ខ្ញុំសង្ឃឹមថា មានប្អូនៗដទៃ ដែលល្អជាងខ្ញុំ ពូកែជាងខ្ញុំ ឆ្លាតជាងខ្ញុំ និងជោគជ័យជាងខ្ញុំ មានគំនិតចង់បន្តអភិរក្សវិស័យគណិតវិទ្យានៅកម្ពុជាតទៅមុខទៀត។

ខ្ញុំសូមលាត្រឹមនេះសិនហើយ សូមលាទាំងអាល័យ។

 

 

20 thoughts on “សូម​លា​​ទាំង​អាល័យ…

  1. បងរ៉េនីម៉េចក៏គិតយ៉ាងនេះ?ពេលវេលារបស់បងកន្លងហួសទៅមែនតែបងប្រៀបដូចជារៀមច្បងរបស់ពួកយើង!ពួកយើងសុទ្ធតែចង់អភិរក្សវិស័យគណិតវិទ្យានៅកម្ពុជាបន្ត។តែបើសិនជាគ្មានរៀមច្បងដ៏សែនល្អៗដូចបងរ៉េនីមកបន្តទេនោះប្អូនៗជំនាន់ក្រោយក៏ធ្វើមិនបានល្អដែរ!សូមអង្វរណាបងរ៉េនី!!!!!!!!!កុំទៅណាចោលពួកយើងអី!ប្អូនៗជំនាន់ក្រោយច្បាស់ជាត្រូវការបង!ណាបងរ៉េនីណា!

    ចូលចិត្ត

    • កុំ​ភ័យ! ភ្នំមួយ​ខ្ពស់​យ៉ាង​ណា ក៏​គង់​មាន​ស្មៅ​ដុះ​ពី​លើ។
      គង់​តែ​មាន​អ្នក​ផ្សេង​ធ្វើ​បាន​ទេ ទោះ​បី​មាន​ឬ​គ្មាន​វត្តមាន​ខ្ញុំ​ក៏​ដោយ ព្រោះ​អ្នក​មាន​សមត្ថភាព​មាន​ច្រើន​ណាស់។
      ខ្ញុំ​លែង​ដណ្ដើម​ពេល​វេលា​របស់​គេ​ទៀត​ហើយ។
      ទុក​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​ខិតខំ​បង្កើត​ស្នាដៃ​របស់​គេ​វិញ។
      សម្រាប់​ស្នាដៃ​របស់​ខ្ញុំ វា​ហួស​សម័យ​និង​លែង​មាន​ប្រយោជន៍​ទៅ​ហើយ។
      មាន​ប្អូនៗ​ជំនាន់​ក្រោយ ខ្លាំងៗ​ជាច្រើន កំពុង​ខិតខំ​យក​ស្នាដៃ​និង​កិត្តិយស ហើយ​ខ្ញុំ​ក៏​មិន​ចង់​នៅ​មាន​វត្តមាន​ដណ្ដើម​ក្មេងៗ​ទៀត​ដែរ។
      ខ្ញុំ​សុខ​ចិត្ត​នៅ​ចាំ​មើល​ស្នាដៃ​របស់​ពួក​គេ​វិញ 🙂

      មាន​តែ​មនុស្ស​ជោគជ័យ​ទេ ដែល​អាច​បង្រៀន​អ្នក​ផ្សេង​ឲ្យ​ជោគជ័យ​បាន…

      ចូលចិត្ត

  2. ខ្ញុំមិនទាន់ស្គាល់បងច្បាស់ផង ចង់ដកខ្លួនចេញពីពិភពគុនបាត់ទៅហើយ! ពិតជាសោកស្តាយណាស់ចំពោះអ្នកដែមានស្នាដៃចាកចោលយើង។ ឧស្សាហ៏មកអើតភូមិយើងផងណា។

    ចូលចិត្ត

  3. ចុះបងរ៉េនីមានបរាជ័យឯណា?ខ្ញុំបានមើលប្រវត្តិរូបបង!ជីវិតរបស់បងពោរពេញដោយភាពជោគជ័យគួរឲ្យកោតសរសើរ។បើសិនជាអាចខ្ញុំចង់មានជីវិតដូចជាបង!បងកុំគិតថាការប្រលងធ្លាក់ទូទាំងប្រទេសនេះជារឿងបរាជ័យមួយឲ្យសោះ។បងសាកស្រម៉ៃមើលជ័យលាភីរបស់បងពីអតីតកាលនោះបងនឹងយល់ថាបងជាមនុស្សអស្ចារ្យបំផុត!រហស្សនាមរបស់បងគឺrainymathboy។គ្រាន់តែលឺឈ្មោះនរណាក៏ដឹងថាបងជាមនុស្សខ្លាំងមនុស្សពូកែដែរ!កុំអស់សង្ឃឹមអីណាខ្ញុំជាអ្នកគាំទ្របង!ស៊ូស៊ូបងរ៉េនី!!

    ចូលចិត្ត

  4. បានចូលប្រលងដល់ទូទាំងប្រទេសគឺល្អពេកណាស់ទៅហើយ យ៉ាងហោចណាស់
    ក៏ទទួលបាននូវបទពិសោធន៍ថ្មីៗ និងចំណេះដឹងជាច្រើនអំពីការប្រលងនេះ។
    ទោះជាយ៉ាងណាជីវិតមហាវិទ្យាល័យកំពុងតែរង់ចាំទទួល !!! 😀

    ចូលចិត្ត

បញ្ចេញមតិ