IMO Team ឆ្នាំ​នេះ​​សុទ្ធ​តែ​ប្រុស… ធុញ​ណាស់…

ស្តង់ដា

អាសូរ​ពួកIMO Team ឆ្នាំ​នេះ​ណាស់។ ត្រូវ​បំប៉ន​រៀង​រាល់​ថ្ងៃ សូម្បី​សៅរ៍​អាទិត្យ​ ពី​ព្រឹក​ទល់​ល្ងាច ឃើញ​តែ​មុខ​ប្រុសៗ​គ្នា​ឯង​ និង​​មុខ​លោកគ្រូ​សូវ៉ាន់ គ្មាន​ស្រី​ម្នាក់​សោះ។ មិន​ដឹង​ថា នឹង​ទ្រាំទ្រ​បានយូរ​ប៉ុនណា​នោះ​ទេ។

25 thoughts on “IMO Team ឆ្នាំ​នេះ​​សុទ្ធ​តែ​ប្រុស… ធុញ​ណាស់…

      • វាពិតជាមិនស្មើភាពសោះ ចំពោះអ្នកដែលមិនបានប្រឡង រឺប្រឡងមិនជាប់នៅថ្នាក់ទៅ ៩, ព្រោះលំហាត់គណិតគឺសំបូរបែបណាស់
        គ្មានរណាម្នាក់ចេះអស់ទេ, ជាប់គឺស៊ីសងទៅលើត្រៀមចំរឺមិនចំតែប៉ុណ្ណោះ , បើនៅវៀតណាមវិញ ក្រុមបំប៉នរបស់គេ គឺជ្រើសចេញពីការប្រឡងទូទាំងប្រទេសថ្នាក់ទី ១២, រើសអ្នកដែលបានពិន្ទុល្អចំនួន ៤២នាក់ឯណោះ ដល់ខ្មែរយើងជ្រើសរើសតែប៉ុន្មាន ១០នាក់ដែលជាប់ថ្នាក់ទី ៩ ចុះពេលថ្នាក់ទី ១២បើប៉ុន្មាននាក់ហ្នឹងប្រឡងអត់ជាប់ទូទាំងប្រទេសវិញ? នៅតែមានសិទ្ធ? ឯអ្នកមិនដែលចូលប្រឡងទី៩ ដល់ទី១២ គេប្រឡងបានលេខល្អ បែរជាមិនបានចូលរួមបំប៉ន? យ៉ាប់!!!

        ចូលចិត្ត

      • កុំ​ទាន់​អាល​ក្ដៅ​ក្រហាយ​អី​ណា! ប្រាប់​តាម​ត្រង់​ទៅ​ចុះ ខ្ញុំ​ជា​មនុស្សទី១​ក្នុង​ប្រវត្តិសាស្ត្រ​ហើយ ដែល​បាន​ចូល​IMO ទាំង​មិន​បាន​ជាប់​ពី​ថ្នាក់ទី៩ 😀

        ចូលចិត្ត

    • ខ្ញុំ​កាល​ទី៩​ប្រលង​រូប​វិទ្យា​ទេ ហើយ​ប្រឡង​ធ្លាក់​ទៀត។ ខ្ញុំ​បាន​ទៅ​ ដោយ​សារ ខ្ញុំ​ប្រឡង​ជាប់​ APCMC នៅ​ ហុងកុង។ ប្រវត្តិសាស្រ្ត​ហើយ ដែល​បាន​ចូល​ដំបូង​គេ​នោះ។

      ចូលចិត្ត

  1. ពិតជាសំណាងល្អមែន, ប្អូនត្រូវខំឲ្យពេញទំហឹងណា 🙂 បងមានប្អូនប្រុសម្នាក់ដែរ ពិតជាស្តាយមែនដែលកាលទី ៩ បានត្រឹមតែចូលរួមប្រឡងទូទាំងប្រទេស គ្មានវាសនាបានចូលរួមបំប៉ន IMO, កាលណោះបងបានប្រាប់គេដែរតែ នៅតែមិនអាច
    ឆ្នាំនេះទី ១២ ហើយក៏មានឱកាសទៅទូទាំងប្រទេសទៀតហើយ បងមិនបាននៅណែនាំដូចទី ៩ ទេមិនដឹងថាយ៉ាងម៉េចទេ ។ ចំណែកប្អូនទើបទី ១១ ឆ្នាំនេះ ចឹងមិនបាច់ត្រូវខ្វល់ច្រើនពីការប្រឡងបាក់ឌុបដូចទី ១២ ទេ, ត្រូវពួយម៉ាឈ្នះដៃ យកជ័យនៅ IMO ណា, បងជូនពរ ។

    ចូលចិត្ត

  2. រេនី, បងមានកាដូរតូចមួយជូនប្អូន, សង្ឃឹមថានឹងពេញចិត្ត

    https://docs.google.com/viewer?a=v&pid=explorer&chrome=true&srcid=0B_Z16XvzUzCeMmIyMmI0ZDAtNGZjNi00NmVkLWFlOWItYjE2NTE0ZTc0YWNj&hl=en

    សៀវភៅនេះ បងមិនទាន់បានវាយចំលើយទេ, ព្រោះរវល់ពេកតែជូនប្អូនមុនទុកគ្រាន់គិតលេង ។ បងគិតថាវាពិតជាមានប្រយោជន៍សំរាប់បំប៉នវគ្គ IMO របស់ប្អូន ទោះបីជាលំហាត់មួយចំនួននៅមានលក្ខណៈមូលដ្ឋានក៏ដោយ ។ សំណាងល្អណា!

    ចូលចិត្ត

    • អរគុណ​ណាស់​លោកបង។ នេះ​ពិត​ជា​កាដូ​ពិសេស​មែន។ មិន​ដឹង​ថា​មាន​ពេល​ធ្វើ​លំហាត់​ទាំង​អស់​ហ្នឹង​ឬ​អត់​ទេ តែ​យ៉ាង​ណា ក៏​ខ្ញុំ​នឹង​ឆ្លៀត​ដែរ។ អរគុណ​ជា​អតិបរមា… 😀

      ចូលចិត្ត

      • មានលំហាត់ណាស្មុគខ្លាំង អាចសួរលោកគ្រូ​ Terry Tao បាន, តែបងអត់ដែលបានសាកល្បងសួរគាត់ទេ, នេះជា link របស់គាត់
        http://terrytao.wordpress.com/
        រេនី បានឃើញវិញ្ញសាប្រឡងទូទាំងប្រទេសថ្ងៃទី១ រឺនៅ? ដាក់ប្រកាសភ្លាមណា ពេលបានទទួល, ចែកគ្នាមើលលេង 🙂

        ចូលចិត្ត

    • មាន! តែ​មក​យឺត​បន្តិច​ហើយ​ ព្រោះ​ខ្ញុំ​ទើប​តែ​ឲ​អ្នក​ពោធិសាត់​ខ្ចី​អស់ ទាល់​តែ​វ៉ាកង​​ ទើប​គេ​យក​ឲ​វិញ។ តើ​Pandaរៀន​ថ្នាក់​ទី​ប៉ុន្មាន​ហើយ? នៅ​សាលា​ណា​ដែរ?

      ចូលចិត្ត

  3. ខ្មែរ

    សួស្តីប្អូន ជូនពរប្អូននិងមិត្តដែលនឹងទៅចូលរួមប្រឡងIMO អោយបានជោគជ័យណា។ បើប្អូនត្រូវការវិញ្ញាសារIMOរបស់ជប៉ុន ពេលបងមានពេលទំនេរ បងបកប្រែអោយប្អូន។ ជូនពរអ្នកទាំងអស់គ្នាណា

    ចូលចិត្ត

បញ្ចេញមតិ